កីឡា

ប្រធានាធិបតី ប្រទេសប៉ូឡូញ បំពេញក្តីស្រមៃ នៃការហ្វឹកហាត់ ជាមួយស្តេចប្រដាល់ហ្វីលីពីន Manny Pacquiao

ហ្វីលីពីន ៖ ពេលវេលាដ៏គួរឲ្យចងចាំមួយ បានកើតឡើងនៅមជ្ឈមណ្ឌលកីឡា Elorde ទីក្រុង Parañaque ប្រទេសហ្វីលីពីន ខណៈប្រធានាធិបតីប្រទេសប៉ូឡូញ លោក Karol Nawrocki ទីបំផុតបានជួបជាមួយ Idol យូរអង្វែងរបស់លោក គឺស្តេចប្រដាល់ហ្វីលីពីន ដ៏ល្បីល្បាញ Manny Pacquiao។

ទោះបីជាមានកាលវិភាគ ដ៏មមាញឹកក្នុងអំឡុងពេលទស្សនកិច្ច របស់គាត់ទៅកាន់ប្រទេសហ្វីលីពីនក៏ដោយ Nawrocki បានចំណាយពេលសម្រាប់ការឈប់ពិសេសមួយ ដោយចែករម្លែកសង្វៀន ជាមួយរូបតំណាងហ្វីលីពីន សម្រាប់វគ្គហ្វឹកហាត់ស្រាលៗ។

មេដឹកនាំប៉ូឡូញមិនអាចលាក់បាំងការរំភើប របស់គាត់បានទេ ដោយពណ៌នាអំពីបទពិសោធន៍នេះថាជាកិត្តិយសដ៏អស្ចារ្យ និងជាក្តីស្រមៃដែលក្លាយជាការពិត ខណៈដែលគាត់ បានផ្លាស់ប្តូរកណ្តាប់ដៃ និងពេលវេលាជាមួយកីឡាករ ប្រដាល់ដ៏អស្ចារ្យម្នាក់គ្រប់ពេលវេលា។

Most Popular

To Top