ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា បានឲ្យដឹងថាកន្លងមក មានការផ្សព្វផ្សាយព័ត៌មានមួយចំនួន ក្នុងស្រុក ដែលបានបង្កឲ្យមានការយល់ច្រឡំដល់ស្ថាប័ន ពាក់ព័ន្ធ និងសាធារណជនចំពោះសហព័ន្ធ អាស្រ័យហេតុនេះ ដើម្បីធានាបាន នូវភាពស្របច្បាប់ តម្លាភាព និងការអភិវឌ្ឍវិស័យកីឡាកាយវប្បកម្មឲ្យស្របតាមបទបញ្ញត្តិ និង គោលការណ៍ របស់ក្រសួងអប់រំ យុវជន និងកីឡា ទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា និងសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក ។
សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សូមធ្វើការប្រកាសដូចជា៖

- ភាពស្របច្បាប់តែមួយគត់៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺជាស្ថាប័នតែមួយ គត់ដែលទទួលស្គាល់ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៤ (ឆ្នាំ២០២៤-២០២៨) មានសិទ្ធិអំណាចពេញលេញក្នុងការតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា ដើម្បី គ្រប់គ្រង ផ្សព្វផ្សាយ និងអភិវឌ្ឍន៍ប្រភេទកីឡានេះទាំងក្នុង និងក្រៅប្រទេស ។
- ការទទួលស្គាល់ជាអន្តរជាតិ៖ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា គឺជាសមាជិកពេញ សិទ្ធិនៃ «សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណពិភពលោក» មានឈ្មោះជាភាសា អង់គ្លេសថា (WBPF) ហើយពុំមែនជា សមាជិករបស់ «សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណអន្តរជាតិ» (IFBB) ឡើយ។
- ការចូលរួមការប្រកួតផ្លូវការ៖ រាល់ការប្រកួតអន្តរជាតិផ្លូវការដែលសហព័ន្ធកីឡាកាយវប្បកម្ម និងលំ ហាត់ប្រាណកម្ពុជា ចូលរួម គឺជាការប្រកួតដែលរៀបចំឡើងក្រោមឆ័ត្រ និងការទទួលស្គាល់របស់ WBPF តែមួយគត់។
- ការគ្រប់គ្រង និងអភិបាលកិច្ច៖ យោងតាមបទបញ្ញត្តិរបស់ក្រសួងអប់រំ យុវជន និងកីឡា រាល់ប្រតិភូ មន្ត្រី គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកាយវប្បកម្មដែលត្រូវចូលរួមការប្រកួតអន្តរជាតិនានា ត្រូវស្ថិតក្រោម អភិបាលកិច្ចរបស់សហព័ន្ធ (WBPF) និងត្រូវមានការអនុញ្ញាតជាផ្លូវការពីសហព័ន្ធកីឡាកាយវប្បកម្ម និង លំហាត់ប្រាណកម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា។
- ការអនុវត្តគោលការណ៍ប្រឆាំងដូប៉ា ៖ សហព័ន្ធបាននិងកំពុងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ហាម ឃាត់ និងដាក់ពិន័យ ចំពោះកីឡាករ-កីឡាការិនីទាំងឡាយណា ដែលល្មើសនឹងបទបញ្ញត្តិប្រឆាំងដូប៉ា។ សហព័ន្ធបានសហការយ៉ាងជិតស្និទ្ធ ជាមួយទីភ្នាក់ងារជាតិប្រឆាំងដូប៉ាកម្ពុជា (CADA) ក្នុងការបញ្ជូនមន្ត្រី គ្រូបង្វឹក និងអត្តពលិកទៅទទួលការអប់រំ ធ្វើតេស្ត និងអនុវត្តទណ្ឌកម្មចំពោះបុគ្គលដែលមានសារ ធាតុហាមឃាត់ប្រកបដោយភាពតឹងរ៉ឹង។
- ស្នាដៃ និងសកម្មភាពការងារ៖ សហព័ន្ធបានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ វគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល/ចៅក្រម/គ្រូបង្វឹក និងបានបញ្ជូនកីឡាករទៅដណ្តើមបានមេដាយជា ច្រើនជូនជាតិពីការប្រកួតអន្តរជាតិ ដែលទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាលតាមរយៈ ក្រសួងអប់រំ យុវជន និងកីឡា។
- សមាជិកភាពសហព័ន្ធ៖ គិតត្រឹមឆ្នាំ២០២៦ នេះ សហព័ន្ធមានក្លឹប/សមាគមកីឡាកាយវប្បកម្មផ្លូវការ ចំនួន ០៧ ជាសមាជិក ហើយសហព័ន្ធនៅតែបន្តស្វាគមន៍ យ៉ាងកក់ក្តៅចំពោះក្លឹប/សមាគមផ្សេងទៀត ដែលមានបំណងចុះឈ្មោះចូលរួម អភិវឌ្ឍន៍វិស័យកីឡានេះជាមួយសហព័ន្ធ៕








