ភ្នំពេញ៖នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា បានប្រកាសរៀបចំគ្រោងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ ក្រោមប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា។

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា សូមជម្រាបជូនដំណឹងដល់ក្លឹប-សមាគម និងសាធារណជន ស្នេហាវិស័យកីឡាឱ្យបានជ្រាបថា ក្រោមគម្រោងគាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាគ្រោងរៀបចំការប្រកួតកីឡាទ្រីយ៉ាត្លុង ជ្រើសរើសជើងឯកថ្នាក់ ជាតិប្រចាំឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២០ ខែធ្នូ ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ រាជធានីភ្នំពេញ។

ការប្រកួតឆ្នាំនេះមាន ៤ វិញ្ញាសារួមមាន វិញ្ញាសាទ្រីយ៉ាត្លង ” Triathlon ” បុរស-នារី ៖ ហែលទឹក៧៥០ ម៉ែត្រ + ប្រណាំងកង់ ២០ គម + រត់ប្រណាំង ២.៥ គម ។ វិញ្ញាសាទូអាត្លង ” Duathlon ” បុរស-នារី៖ រត់ប្រណាំង ៥ គម + ប្រណាំងក់ង ២០ គម + រត់ប្រណាំង ២.៥ គម។

វិញ្ញាសាអាគ័រក្នុង * Aquathlon ” បុរស-នារី ៖ហែលទឹក ៥០០ ម៉ែត្រ + រត់ប្រណាំង ២,៥ គម និងវិញ្ញាសាអាគ័រក្នុង ” Kids Aquathlon ” កុមារ៖ហែលទឹក ២៥០ ម៉ែត្រ + រត់ប្រណាំង ១,៥ គម ។ ទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ រហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៦៕
ដោយ៖លី ភីលីព


