កីឡា

សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ឧបត្ថម្ភថវិកាលើកទឹកចិត្ត ជូនដល់គ្រូបង្វឹក និងកីឡាករ បំបែកកំណត់ត្រាជាតិថ្មី នៃការប្រកួត 20th Asian Games Aichi-Nagoya 2026 នៅជប៉ុន

ភ្នំពេញ ៖សហព័ន្ធកីឡាក្នុងទឹកកម្ពុជា បានផ្តល់ថវិកាលើកទឹកចិត្តជូនដល់គ្រូបង្វឹក និងកីឡាករ ដែលបានបំបែកកំណត់ ត្រាជាតិថ្មី ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (លើកទី២០ (20th Asian Games Aichi-Nagoya 2026) នៅប្រទេសជប៉ុន។

ថវិកាលើកទឹកចិត្តនេះ គឺ ជាថវិកាផ្ទាល់ខ្លួនរបស់ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាប្រធាន សហព័ន្ធកីឡាក្នុងទឹកកម្ពុជា ដែលបានផ្តល់ជូនតាមរយៈ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធកីឡាក្នុងទឹកកម្ពុជា។

ការផ្តល់ថវិកាលើកទឹកចិត្តនេះ សបញ្ជាក់ពីការយកចិត្តទុកដាក់ និងការគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គ្រូបង្វឹក និងកីឡាករ ព្រមទាំងជាកម្លាំងចិត្តដ៏សំខាន់ក្នុងការជំរុញការអភិវឌ្ឍវិស័យកីឡាហែលទឹកកម្ពុជាឱ្យកាន់តែរីកចម្រើន និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀតលើឆាកអន្តរជាតិ។

សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមប្រធានសហព័ន្ធ ដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់គ្រូបង្វឹក និងកីឡាករកម្ពុជាជានិច្ច។
ដោយ៖លី ភីលីព

Most Popular

To Top