កីឡា

លោកស្រី ម៉ក់ វណ្ណស៊ីថា អញ្ជើញពិធីអធិបតីភាពបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំសម្រាប់ឆ្នាំ២០២៦

រាជធានីភ្នំពេញ៖នាថ្ងៃទី១ ខែវិច្ឆិក ឆ្នាំ២០២៦ នេះ សហព័ន្ធកីឡារាំកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំ សម្រាប់ឆ្នាំ២០២៦ ជាផ្លូវការ ដែលមានរយៈ ៤ ថ្ងៃ ចាប់ថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែ វិច្ឆិក ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា ពិធិបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំសម្រាប់ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ចៅសុគន្ធី អនុប្រធាននាយកដ្ឋានកីឡាមហាជននិងកីឡាជំនាញ និងលោក ផាត់…

រាជធានីភ្នំពេញ៖នាថ្ងៃទី១ ខែវិច្ឆិក ឆ្នាំ២០២៦ នេះ សហព័ន្ធកីឡារាំកម្ពុជាបានបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំ សម្រាប់ឆ្នាំ២០២៦ ជាផ្លូវការ ដែលមានរយៈ ៤ ថ្ងៃ ចាប់ថ្ងៃទី១ ដល់ ថ្ងៃទី៤ ខែ វិច្ឆិក ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិកកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្រប្រចាំឆ្នាំ២០២៦ របស់ក្រសួងអប់រំ យុវជន និងកីឡា

ពិធិបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំសម្រាប់ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា នៅសាលប្រជុំគណៈកម្មការជាតិអូឡាំពិក ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រី ចៅសុគន្ធី អនុប្រធាននាយកដ្ឋានកីឡាមហាជននិងកីឡាជំនាញ និងលោក ផាត់ បញ្ញាសុជាតក៍ អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងសិក្ខាកាមជាច្រើនរូប។

លោកស្រី ហង់ ស៊ីមន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជាបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីអភិវឌ្ឍធនធានមន្ត្រីបច្ចេកទេសឲ្យទទួលបាននូវពុទ្ធិចំណេះដឹង ជំនាញជាមន្ត្រីបច្ចេកទេសរាំ ក្នុងការត្រៀមលក្ខណៈរៀបចំការប្រកួតកីឡាជាតិ និងការប្រកួតកីឡារាំជ្រើសរើសជើងឯកនាពេលខាងមុខ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន៣១នាក់ ក្នុងនោះស្រីចំនួន១៨នាក់ និងមានគ្រូឧទ្ទេសចំនួន៤រូបរួមមាន៖ លោកជំទាវ ម៉ក់ វណ្ណស៊ីថា លោកស្រី ហង់ ស៊ីមន លោក ស៊ូវ តុង និងកញ្ញា YOU SHU JIE ជាគ្រូបង្វឹកជម្រើសជាតិ ។

លោកស្រី ម៉ក់ វណ្ណស៊ីថា អនុប្រធានសហព័ន្ធកីឡារាំកម្ពុជា បានមានប្រសាសន៍ថា ឱកាសនេះដែរ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំវគ្គបណ្តុះ បណ្តាលដែលបានរៀបចំវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំឲ្យប្រព្រឹត្តទៅដោយរលូនទៅតាមការគ្រោង ទុកប្រកបដោយភាពជោគជ័យ និងបរិយាកាសសប្បាយរីករាយ និងសូមកោតសរសើរចំពោះសិក្ខាកាមទាំង អស់ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់អស់ពីសមត្ថភាព ក្នុងការក្រេបជញ្ជាក់នូវចំណេះដឹង ដោយ ទទួលបានលទ្ធផលល្អប្រសើរនាពេលនេះ។ ជាការពិតណាស់វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសកីឡារាំនេះ វាជាលើកទី២ហើយសម្រាប់ សហព័ន្ធចាប់តាំងពីបង្កើតសហព័ន្ធមក ស្របតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធកីឡារាំកម្ពុជា។

ដោយ៖លី ភីលីព

Most Popular

To Top