បរទេស៖ អ្នកចាត់ការទូទៅក្រុម Coventry City លោក Frank Lampard បានចេញមុខក្រើនរំលឹកដល់កូនក្រុមរបស់ខ្លួន ឱ្យរក្សាភាពស្ងប់ស្ងាត់ និង មិនត្រូវមានអំនួតឡើយ (Keep their feet on the ground) បន្ទាប់ពីពួកគេទទួលបាន ជ័យជម្នះដ៏គួរឱ្យកត់សម្គាល់ទៅលើក្រុម Newcastle United នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន ESPN ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦។

លោក Frank Lampard បានសង្កត់ធ្ងន់ថា ទោះបីជាការយកឈ្នះលើក្រុមខ្លាំងដូចជា Newcastle គឺជាសមិទ្ធផលដ៏ធំធេង និងគួរឱ្យអបអរសាទរក៏ដោយ កីឡាករទាំងអស់មិនត្រូវបណ្តែតបណ្តោយអារម្មណ៍ឱ្យភ្លេចខ្លួន ឬមានអំនួតនោះទេ។
អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះ ចង់ឱ្យកូនក្រុមយកជ័យជម្នះនេះធ្វើជាកម្លាំងចិត្ត ប៉ុន្តែត្រូវបន្តផ្តោតអារម្មណ៍យ៉ាងមុតស្រួចសម្រាប់ការប្រកួតបន្ទាប់ៗទៀតនៅខាងមុខ ដើម្បីរក្សាទម្រង់លេងឱ្យបានល្អជាប្រចាំ។
ការកសាងទំនុកចិត្ត និងស្មារតីក្រុម៖ ជ័យជម្នះនេះសបញ្ជាក់ឱ្យឃើញពីការវិវឌ្ឍជាវិជ្ជមាន ទាំងផ្នែកស្មារតី និងបច្ចេកទេសលេងរបស់ក្រុម Coventry ក្រោមការដឹកនាំរបស់លោក Lampard ដែលកំពុងព្យាយាមកសាងក្រុមឱ្យមានភាពរឹងមាំ និងមានទំនុកចិត្តក្នុងការប្រកួតប្រជែង។
ប្រែសម្រួល៖ គីរី
