ភ្នំពេញ៖លោក ដួង មាសចំរើន ជំនួយការក្រសួងអប់រំ យុវជន និងកីឡា និងអតីតកីឡាករប្រដាល់គុនខ្មែរដ៏ល្បីឈ្មោះ លោក អេ ភូថង បានក្លាយជាអនុប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជាអាណត្តិថ្មី បន្ទាប់ពីសមាជិកគណៈកម្មាធិការប្រតិបត្តិសម្រេចចិត្តបោះឆ្នោតក្នុងមហាសន្និបាតវិសាមញ្ញារបស់សហព័ន្ធដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិបន្ថែមសម្រាប់អាណត្តិទី២ ឆ្នាំ២០២៤-២០២៨ នៅសណ្ឋាគារភ្នំពេញ។

ក្នុងឱកាសមហាសន្និបាតវិសាមញ្ញារបស់សហព័ន្ធដើម្បីជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិបន្ថែមសម្រាប់អាណត្តិទី២ នាថ្ងៃទី ៨ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារភ្នំពេញដោយមានការអញ្ជើញចូលរួមពីសំណាក់លោក តែម ម៉ឺន អគ្គលេខាធិការរងតំណាងលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំកម្ពុជា (NOCC) លោក ហេង សុខឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា និងលោក ទុយ ប៉ុនហឿន អនុប្រធាននាយកដ្ឋានកីឡាជំនាញនិងកីឡាមហាជននៃក្រសួងអប់រំ យុវជន និងកីឡា ។

សមាជិកគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មី ចំនួន ២២ រូប រួមមានលោក ហេង សុខឃន ជាប្រធានសហព័ន្ធ លោក ដួង មាសចំរើន លោក ម៉ិល កាដូ លោក ទោ ប៉ែន ស៊ីនេត លោក គង់ វិសាល លោក ទុយ ប៊ុនហឿន លោក វ៉ន វីវ៉ា លោក ផេង វណ្ណៈ លោក អេ ភូថង និងលោក តែម សុខវឌ្ឍនា អនុប្រធាន ។ អគ្គលេខាធិការលោក គឹមស្រ៊ុន កុសល អគ្គលេខាធិការរង ៣រូប និងអគ្គហេរញ្ញិក លោកស្រី សុន រ៉ាវី ព្រមទាំងអគ្គហេរញ្ញិករង និងសមាជិក ៥រូបទៀត ៕








