កីឡា

គ្រូបង្វឹក និងអត្តពលិកហែលទឹកកម្ពុជា ៣ រូប ចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកយុវជនរដូវក្តៅ លើកទី៤ នៅសេណេហ្គាល់

ភ្នំពេញ ៖ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមបង្ហាញសមាសភាពគ្រូបង្វឹក និងកីឡាករ-កីឡាការិនីហែលទឹកកម្ពុជា របស់ខ្លួន ដើម្បីត្រៀមចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកយុវជនរដូវក្តៅ លើកទី៤ (4th Summer Youth Olympic Games – Dakar 2026) ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីក្រុងដាកា ប្រទេសសេណេហ្គាល់ ។

សមាសភាពក្រុមកីឡាហែលទឹកកម្ពុជា រួមមានគ្រូបង្វឹក លោក នាង សូរិទ្ធិយ៉ា កីឡាការិនី វ៉ាន់អូស្តិន អេឡិន កល្យាណណា និងកីឡាករ វ៉ាន់អូស្តិន ពិទ័រ សុខខា។ សហព័ន្ធកីឡាក្នុងទឹកកម្ពុជា សូមជូនពរដល់គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការប្រកួត បង្ហាញសមត្ថភាព និងទេពកោសល្យ ឱ្យអស់ពីលទ្ធភាព ព្រមទាំងនាំមកនូវមោទនភាពជូនជាតិមាតុភូមិ ៕

Most Popular

To Top