ភ្នំពេញ៖នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ លោក តែម ម៉ឺន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងជាអគ្គលេខាធិការរង គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ម៉ិល កាដូ ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡា និងលោក ដួង មាសចំរើន អនុប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានអញ្ជើញចូលរួមពិធីបិទវគ្គ បណ្តុះបណ្តាលអាជ្ញាកណ្តាល ចៅក្រមប្រដាល់ឃីកបុកស៊ីងកម្ពុជា កម្រិតមធ្យម ដែលរៀបចំដោយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា ក្រោមការប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។

លោក ជា រិទ្ធ ប្រធានគ្រប់គ្រងវគ្គ បានប្រាប់ឲ្យដឹងថា សហព័ន្ធកីឡាប្រដាល់បើកបុកស៊ីងកម្ពុជា បានរៀបចំបើកវគ្គបណ្តុះបណ្តាលអាជ្ញា កណ្តាល ចៅក្រមប្រដាល់ឃីកបុកស៊ីងកម្ពុជា កម្រិតមធ្យម អស់រយៈពេលជាច្រើនថ្ងៃកន្លង មកនេះ បានដំណើរការយ៉ាងរលូន ក្រោមការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និង កីឡា ឆ្នាំ២០២៦ដោយមានសិក្ខាកាមចូលរួមសរុបចំនួន៣០នាក់ (ស្រី៤នាក់)។ សិក្ខាកាមទាំង អស់បានខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ និងកត់ត្រានូវចំណុចសំខាន់ៗ ទាំងទ្រឹស្តី បច្ចេកទេស និងការអនុវត្តផ្ទាល់យ៉ាងយកចិត្តទុកដាក់បំផុត។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណ ដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបាន ផ្តល់ថវិកាគាំទ្រ ដល់សហព័ន្ធជាតិជារៀងរាល់ឆ្នាំ ដើម្បីដំណើរការការងាររដ្ឋបាលរបស់សហព័ន្ធ ការងារបណ្តុះបណ្តាល និងការប្រកួតថ្នាក់ជាតិប្រចាំឆ្នាំ។ ការផ្តល់នូវថវិកាគាំទ្រនេះ បានធ្វើឱ្យ សហព័ន្ធកីឡាប្រដាល់បើកបុកស៊ីងកម្ពុជា មានការអភិវឌ្ឍនូវធនធានមនុស្ស បច្ចេកទេស និង ការងាររដ្ឋបាលរបស់សហព័ន្ធបានដំណើរការបានយ៉ាងល្អប្រសើរ។

ប្រធានគ្រប់គ្រងវគ្គ បានបន្តថា ក្រោមការផ្តួចផ្តើមគំនិត និងការណែនាំដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធបានយកចិត្តទុកដាក់អភិវឌ្ឍន៍នូវធនធានមនុស្ស ពង្រឹងនូវបច្ចេកទេស ជំនាញ និងក្រមសីលធម៌ ដើម្បីប្រសិទ្ធភាពការងារ កាត់បន្ថយបញ្ហាប្រឈមនានា ដែលផ្តើមចេញពីការ អនុវត្តមិនបានគ្រប់ជ្រុងជ្រោយ។

ដូច្នេះសូមឲ្យសិក្ខាកាមទាំងអស់ ក្រោយពីទទួលបាននូវចំណេះដឹងពីការបណ្តុះបណ្តាល នេះទៅ ត្រូវធ្វើការអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេស ។ ហើយសហព័ន្ធនឹងមានរៀបចំចេញ ជាវិញ្ញាបនបត្របញ្ជាក់ ការសិក្សាជូនដល់សិក្ខាកាមណាដែលទទួលបានជោគជ័យ ក្នុងវគ្គបណ្តុះ បណ្តាលនេះផងដែរ ។ សហព័ន្ធកីឡាប្រដាល់ឃើកបុកស៊ីងកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដែលបានឧបត្ថម្ភគាំទ្រ ដល់សហព័ន្ធកីឡាជាតិ ក្នុងការ អភិវឌ្ឍសហព័ន្ធកីឡាជាតិ ការរៀបចំដំណើរការការងាររដ្ឋបាល ការងារបណ្តុះបណ្តាល និង ការងារប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំផង៕

