ភ្នំពេញ ៖ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក គួច ហុងជៀក ប្រធានស្តីទីនៃសហព័ន្ធខ្មែរកីឡាហាប់គីដូតំណាង ឧញ៉ា សៅ សេងហាក់ ប្រធាន សហព័ន្ធខ្មែរកីឡាហាប់គីដូ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួន រួមទំាង ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថា្នក់ជាតិលើកទី ៤ ឆ្នាំ ២០២៦ និងត្រៀមធ្វើសន្និបាតវិសាមញ្ញប្រជុំបូកសរុបសកម្មភាព ឆ្នាំ២០២៦ និងបន្តទិសដៅឆ្នាំ២០២៧ ជាមួយសមាជិកគណៈកម្មាធិការ ប្រតិបត្តិនៅទីលានហ្វឹកហាត់របស់សហព័ន្ធក្នុងអាគារក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

លោក គង់ ចាន់ធីណា អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជា បានប្រាប់ឲ្យដឹងថា កិច្ចប្រជុំពិភាក្សាការងារលើកនេះផ្តោតសំខាន់លើការរៀបចំការប្រកួតកីឡាហាប់គីដូជ្រើសរើសជើងឯកថា្នក់ជាតិលើកទី ៤ ឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហព័ន្ធ។ ការប្រកួតបានផ្តល់ឱកាសឲ្យកីឡាករ-កីឡាការិនីដែលធ្វើការហ្វឹកហាត់អស់មួយឆ្នាំបានបញ្ចេញសមត្ថភាព ទេពកោសល្យ បច្ចេកទេស និចទិច ការស្ទាប់ស្ទង់ និងវាស់ស្ទង់សមត្ថភាពថែមទៀតផង។
លោកអគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហាប់គីដូកម្ពុជា បានបន្តថា ការប្រកួតកីឡាហាប់គីដូជ្រើសរើសជើង ឯកថា្នក់ជាតិលើកទី ៤ ឆ្នាំ ២០២៦ សហព័ន្ធមានគម្រោងប្រព្រឹត្តិទៅនាចុងខែមករា ឆ្នាំ២០២៧ នៅអាគារក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា៕



