កីឡា

គ្រូបង្វឹក គ្រូជំនួយ និងក្រុមអត្តពលិកការ៉េតេកម្ពុជា ១០ រូបត្រៀមខ្លួន ចូលរួមការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ាន លើកទី២២ នៅម៉ាឡេស៊ីចុងឆ្នាំនេះ

ភ្នំពេញ៖គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាចំនួន១០ រូបរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្មរៀងរាល់ថ្ងៃ ដើម្បីត្រៀខ្លួនចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា សាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ ចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

លោកគ្រូ ហេង ផេង គ្រូបងឹ្វកធំ បានប្រាប់តាមអនឡាញឲ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឲ្យគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាចំនួន១០ រូបបានចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២២ (The 22 ASEAN University Games) ចុងឆ្នាំ២០២៦ នៅប្រទេសម៉ាឡេស៊ី ។ គ្រូគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីការ៉ាតេកម្ពុជាចំនួន១០ រូប រួមមានរូបលោក គ្រូបង្វឹកធំ លោក ថាំង វិបុល គ្រូជំនួយ កីឡាករ ជ្រុន វិរៈបុត្រ កីឡាករ ស្រៀង វិរៈ កីឡាករ លី គួយហាវ កីឡាករ ឈាវ រក្សា កីឡាករ ងួន សុខក្រៃលែង កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី អូន ស្រីដា ។

លោកគ្រូបងឹ្វកធំ បានបញ្ជាក់ថា ព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ (The 21 ASEAN University Games) ក្រុមកីឡាការិនីការ៉ាតេទទួលបានមេដាយសំរិទ្ធលើវិញ្ញាសាកាតាក្រុមនារី (កីឡាការិនី ថាត ឆេងហ័ង កីឡាការិនី ពុទ្ធា ស្រីណុច និងកីឡាការិនី អូន ស្រីដា ) ។ ចំណែកការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២០វិញ ទទួលបានមេដាយប្រាក់ ១ គ្រឿង និងមេដាយសំរិទ្ធ ១ គ្រឿង លើវិញ្ញាសាប្រយុទ្ធបុរស-នារីទំាង ២នាក។

ការប្រកួតកីឡាសាកលវិទ្យាល័យ អាស៊ានលើកទី២២ (The 22 ASEAN University Games) ឆ្នាំ២០២៦ នៅម៉ាឡេស៊ី គ្រោងនឹងប្រព្រឹត្តិទៅដែលនឹងព្រឹត្តិទៅចាប់ពីថ្ងៃ១០ រហូតដល់ថ្ងៃទី ១៩ ខែធ្នូ ឆ្នឈ២០២៦ ។ បច្ចុប្បន្នកម្ពុជាកំពុងត្រៀមកីឡាករ-កីឡាការិនី ៩ ប្រភេទកីឡាចូលរួមប្រកួត រួមមានកីឡាអត្តពលកម្ម កីឡាវាយសី កីឡាការ៉ាតេ កីឡាបញ្ចាស៊ីឡាត់ កីឡាប៉េតង់ កីឡាហែលទឹក កីឡាវាយកូនឃ្លីលើតុ កីឡាតេក្វាន់ដូ WT និងកីឡាបាល់ទះ សុទ្ធសឹងកីឡាមានសក្តានុពល៕
ដោយ៖លី ភីលីព

Most Popular

To Top